ផ្ទុះ​ឡក​ម្តៅ​សិប្បកម្ម​ផលិត​ឡាំង​ស្នោ របួស​កម្មករ​២​នាក់​នៅ​ខណ្ឌមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2015 ក+ ក-

​ភ្នំពេញៈកម្មករ​២​នាក់​ក្នុង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ និង​ក្រដាសអនាម័យ​បាន​រងរបួស​ធ្ងន់​ស្រាល​ក្រោយពី​ឡក​ម្ដៅ​ក្នុង​សិប្បកម្ម​នោះបាន​ផ្ទុះឡើង​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ នឹង ១០​នាទី​សិ្ថ​ត​នៅ​ក្រុម​៣ ភូមិ​ត្នោតជ្រុំ​៤ ផ្លូ​វេ​លខ​៣៩MC សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ កម្មករ​២​នាក់ បាននាំគ្នា​យក​អុស​ដាក់បញ្ចូល​ក្នុង ឡ ដើម្បី​ដំណើរ​ការផលិត​ឡាំង​ស្នោ និង​ក្រដាសអនាម័យ ។​មួយសន្ទុះ​ក្រោយមក​ឡ​បាន​ឡើងក​ម្តៅ​ខ្លាំង តែ​កម្មករ​មិនបាន​មើល​នាឡិកា​វាស់​កម្ដៅ ហើយ​កម្ដៅ​ ឡ ចេះតែ​បន្ត​ឡើង​ហូ​ស​កម្រិត ក៍​ផ្ទុះឡើង​លាន់​ដូច​ផ្ទុះ​គ្រាប់បែក បណ្ដាលអោយ​កម្មករ​២​នាក់​បាន​រងរបួស និង​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា ពលរដ្ឋ និង​សមត្ថកិច្ច​ចោមរោម​គ្រប់ៗ​គ្នា​។​

​ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ម្ចាស់​សិប្បកម្ម​យក​រថយន្ដ​ផ្ទាល់​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទី​ពេទ្យ​ខ្មែរ​-​សូរ​វៀត​។ ក្រោយពេល​សាកសួរ​ពី​ខាង​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា សិប្បកម្ម​នេះ​មាន​ស្លាក​យីហោ សាន់​នី​ និងមិនទាន់មានច្បាប់ នៅឡើយទេ។​

​ជនរងគ្រោះ​ទី​១ មានឈ្មោះ ម៉ៅ អិ​ល អាយុ ៣០​ឆ្នាំ មុខរបរ​នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ទីលំនៅ​ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​(​រងរបួស​ធ្ងន់​) និង​ជនរងគ្រោះ​ទី​២​ឈ្មោះ ឆែ​ន ទី អាយុ​១៨ ឆ្នាំ មាន​មុខរបរ​កម្មក​រ​កន្លែងកើតហេតុ ហើយ​មាន​ទីលំនៅ ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​។

​គួរបញ្ជាក់​ផងដែ​ថា ម្ចាស់​សិប្បកម្ម​មិន​ត្រឹមតែ​មិន​ផ្តល់​ពី​អត្ដ​សញ្ញាណ​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើ​អ្នកការ​សែត​ទៀតផង​។

​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា សិប្បកម្ម​ខាងលើនេះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​កន្លងមក​ម្ចាស់​សិប្បកម្ម​ធ្លាប់បាន​ប្រាប់ថា​សិប្បកម្ម​របស់ខ្លួន​ផលិត​ក្រដាសអនាម័យ តែ​បែរជា​ឃើញ​ផលិត​ឡាំង​ស្នោទៅវិញ​៕​ដោយ​:​សួង សាម​
nkhboo

ghvfrr

bhgvbb

gvfccc