ព្រះសីហនុ៖ ភ្លៀងមួយមេលាយឡំនឹងខ្យល់ព្យុះ បានបោកបក់យ៉ាងខ្លាំងវាយប្រហារទៅ លើកំពង់ផែក្រុងព្រះសីហនុ បណ្តាលឲ្យទូកុងតឺន័រមួយចំនួនបានប៉ើងដួលនិងខូចខាតប្រ មាណ៥ទូ។ឧប្បត្តិហេតុនេះ បានកើតមានឡើងនៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៥នេះ។
មន្ត្រីកំពង់ផែបានប្រាប់ឲ្យដឹងថា ករណីគ្រោះធម្មជាតិបែបនេះ កម្រកើតមានណាស់នៅកំពង់អន្តជាតិព្រះសីហនុ។នេះករណីចៃដន្យមួយ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស ឬស្លាប់បាត់បង់អាយុជីវិតនោះទេ។ ចំណែកលំនៅឋានប្រជាពលរដ្ឋដែលនៅជិតកំពង់ផែនេះ ក៍មិនរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។
ប្រភពដដែលបន្តថា អាកាសធាតុនៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៤ ម្សិលមិញនេះមេឃបានភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទើរគ្រប់ទីកន្លែង ចំណែកនៅតាមឆ្នេរ និងកោះ ឃើញមានរលកសមុទ្រមានកម្ពស់ប្រមាណជិត២ម៉ែត្រ ធ្វើឲ្យការនេសាទលក្ខណ:គ្រួសារ និងការធ្វើដំណើរតាមទូកត្រូវផ្អាកមួយរយ:៕ យ៉ានន្ទ្រ
ខ្យល់ព្យុះវាយប្រហារកំពង់ផែក្រុងព្រះសីហនុ