មុខសញ្ញា​គ្រឿងញៀន​ម្នាក់​បើករថយន្ត​បុក​ផ្ទះ​ប្រជាជន​ខណៈ​សមត្ថកិច្ច​តាម​ប្រមាញ់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2015 ក+ ក-

​ភ្នំពេញ​: មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ នៅ​រសៀល​ថ្ងៃនេះ ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ ក​២ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​តាម​ប្រមាញ់ និង​ឡោមព័ទ្ធ​ចាប់ខ្លួន​ខ​ណះ​ជននេះ​មាន​កាំភ្លើងខ្លី​នៅ​នឹង​ដៃ ហើយ​បើករថយន្ត​​បុក​ផ្ទះ​ប្រជាជន​នៅ​ជិត​វត្ត​សន្សំ​កុសល​។​

ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៣​និង ៣០​នាទី រសៀល​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​តាមផ្លូវ​លេខ​១៧​បេ​តេ​មុខផ្ទះ​លេខ​១២០​អឺ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ក្រោយ​វត្ត​សន្សំ​កុសល​។​

​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ខាងលើនេះ បាន​បើករថយន្ដ​មួយ គ្រឿង​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4791​គេច​ពី​សមត្ថកិច្ច ដែល​តាម​ពីក្រោយ​រហូត​រូបគេ បើក​បុក​ជញ្ជាំង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ហើយ​បើកទ្វារ​រថយន្ដ​រត់គេច​ខ្លួន​ទាំង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​មួយ​ដើម​ផង ។​ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​បន្ត​ដេញតាម​ប្រមាញ់​ដោយ​ឡោមព័ទ្ធ​ចំណុច​ដែល​ជនសង្ស័យ​រូបនេះ​រត់គេចខ្លួន​។​

នៅក្នុង​រថយន្ដ​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​ប្រទះឃើញ​ថ្នាំញៀន​មួយចំនួន​៕

gvfcdxx

xdsxx