ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា មាន​ភរិយា​ខ្មែរ និង​ចេះ​ភាសា​ខ្មែរ​(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2015 ក+ ក-

​ភ្នំពេញ​៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​នោះ នឹង​មក​បំពេញបេសកកម្ម​កា​រទូ​តរបស់​ខ្លួន​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ ។​

​វីដេអូ​ឃ្លី​ប ជិត​២ នាទី ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក បានបង្ហាញ​រូបលោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ភរិយា ដែលជា​ជនជាតិខ្មែរ​។​

​លោក​បាន​និយាយ ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ដោយ​បង្ហាញ​ពី​ការចាប់អារម្មណ៍ នៅពេលដែល​លោក​បានមក​បំពេញការងា​រ​នៅ​កម្ពុជា​។ លោក​ទូត​អាមេរិក​ថ្មី រំពឹងថា ក្នុង​អាណត្តិ​ការទូត​របស់លោក​រយៈ​ពេល ៣​ឆ្នាំ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក កាន់តែ​រឹងមាំ​ថែមទៀត​។​

វិ​ដេ​អូ​ឃ្លី​ប របស់លោក William A. Heidt និង​ភរិយា គឺ​លោកស្រី មនោ​សុធី រយៈពេល ១​នាទី និង ៤១​វិនាទី ត្រូវបាន​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​បង្ហោះ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ក្នុង​អាជីព​ជា​អ្នកការទូត លោក William A. Heidt បាន​លើកឡើងថា លោក​បានធ្វើការ​នៅ​អឺរ៉ុប អាស៊ី​បូព៌ា ទីក្រុង​ញូវយ៉ក និង​ទីក្រុង​វ៉ា​ស៊ីន​តុ​ន​។ ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត បាន​អះអាងថា ប្រទេស​កម្ពុជា គឺជា​កន្លែង​ពិសេស​ក្នុង​បេះដូង​របស់លោក​៕ដោយ៖រដ្ឋា

ftrdd