ប្អូនស្រី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សមត្ថកិច្ច​វែកមុខ​ម្ចាស់​ផេ​ក ” បាប និង​បុណ្យ​ពិតជា​មាន​មែន ”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2015 ក+ ក-

​ភ្នំពេញ​៖ ប្អូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ស៊ី​ណាត និង​កូនស្រី​បានប្រកាស​តាម ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយ​ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​វែកមុខ​ម្ចាស់​ផេ​ក “​បាប និង​បុណ្យ​ពិតជា​មាន​មែន​” ព្រមទាំង​បក្ខពួក ប្រគល់​ឲ្យ​តុលាការ​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បានសរសេរថា “​នាង​ខ្ញុំ​ឈ្មោះ ហ៊ុន ស៊ី​ណាត ជា​ប្រជាជន​មួយរូប សូម​ប្រកាស​បដិសេធ​ព័ត៌មាន​ក្នុង​ទំព័រ ” បាប និង​បុណ្យ​ពិតជា​មាន​មែន ” ដែល​បាន​គូរ​រចនាសម្ព័ន្ធ កំចាត់​ក្រុម​អ្នកមាន​ស្រុក​ខ្មែរ និង​ពុករលួយ​នៅក្នុង​សង្គម ជាពិសេស​ជួរ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​កូនស្រី​នាង​ខ្ញុំ នឹម វណ្ណៈ ជា​អនុប្រធាន​”​។​

“​យោង​ខ្លឹមសារ (​ផេ​ក​) ទំព័រ​បិទមុខ ដែល​សរសេរ​អនាមិក គ្មាន​អ្នក​ចេញមុខ​ទទួលខុសត្រូវ នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត និង​កូនស្រី នឹម វណ្ណៈ អាច​មិន​ឆ្លើយតបបាន តែ​ដើម្បី​ឲ្យ​មាន​តម្លាភាព និង​បំបាត់​មន្ទិលសង្ស័យ ពី​សំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ និង​អស់លោក លោកស្រី​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទាំងប្រទេស នាង​ខ្ញុំ និង​កូន​សូម​ប្រកាស​បដិសេធ​ជា​សាធារណៈ​ថា នាង​ខ្ញុំ​មិនបាន​បង្កើត ” ក្រុម​ឬក៏​មាន​គម្រោង​នឹង​បង្កើត ” ក្រុម​ឬ​រចនាសម្ព័ន្ធ​កំចាត់​អ្នកមាន​ស្រុក​ខ្មែរ និង​មន្ត្រី​ពុករលួយ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ” ព្រោះ​វា​ជា​អំពើ​ល្មើសច្បាប់​ដែល​ខុសពី​ច្បាប់​រដ្ឋ​បានចែង ហើយ​ម្យ៉ាងទៀត​រាជរដ្ឋាភិបាល ក៏មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​កំពុងតែ​ពិនិត្យមើល​បុគ្គល​ពុករលួយ​រួចទៅហើយ​”​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​បន្តថា ចំពោះ​រូបខ្ញុំ រូបថត​នាង​ខ្ញុំ និង​កូនស្រី ដែល​បាន​ថត​ជាមួយ​លោកគ្រូ ព្រំ សាន ឈ្មោះ ផែង វណ្ណៈ និង ហង្ស បូរី នៅតាម​ទីសាធារណៈ ក្នុង​ពិធី​សាធារណៈ និង​មាន​មិត្តភក្តិ​ច្រើន​របស់​នាង​ខ្ញុំ​មិនអាច​យកមក​ធ្វើជា​ភស្តុតាង​បង្ហាញថា នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត បាន​ប្រើ ឬ​អនុញ្ញាត​ឲ្យ​គេ​ប្រើ​កេ​រិ៍្ដ​ឈ្មោះ​របស់​នាង​ខ្ញុំ និង​កូនស្រី ដើម្បី​លាភសក្ការៈ​ឡើយ​។​

សំណេរ​ក៏បាន​អះអាងថា ឆ្លៀត​ក្នុងឱកាស​នេះ នាង​ខ្ញុំ និង​កូនស្រី សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តាជួយ​ស្រាវជ្រាវ និង​វែកមុខ​ម្ចាស់​ផេ​ក “​បាប និង​បុណ្យ​ពិតជា​មាន​មែន​” ព្រមទាំង​បក្ខពួក​គូកន​របស់​វា មក​ជូន​តុលាការ​កាត់សេចក្ដី និង​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់​៕

gvfcgg

mkjnhkk