នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​ការ ផលិត​ភាពយន្ត​ វាលពិឃាត​ របស់​តារាភាពយន្ត Angelina Jolie
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2015 ក+ ក-

​ភ្នំពេញ​: លោកនាយករ​ថ្ឋ​មន្ត្រី ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​ការផលិត​ភាពយន្ត​ឯកសារ​របស់​តារាភាពយន្ត Hollywood ល្បី គឺ​លោកស្រី Angelina Jolie ស្តីពី​សោកនាដកម្ម​ក្នុង​របប​ខ្មែរ ក្រហម ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​របប​វាលពិឃាត​ពិត​នៅ​កម្ពុជា ។​

​តាម ស៊ី​អ៊ី​អិន បាន​ផ្សាយ​នៅ​ថ្ងៃ​នះ​ថា នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​លោកនាយ​ន​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​កិត្តិយស​ដល់​តារាភាពយន្ត Hollywood ល្បី​របស់​អាមេរិក​គឺ លោកស្រី Angelina Jolie បាន​ជួប​សម្តែង​ការគួរសម និង​ជម្រាប​អំពី​គោល បំណង​ថត​ផ្សព្វផ្សាយ ភាពយន្ត​ឯកសារ​ដែលមាន​ចំណងជើង “First They Killed My Father: A Daughter of Cambodia Remembers”​ភាសា​ខ្មែរ “​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​” ដែល​និយាយ​អំពី​ការចងចាំ​របស់​​កុមារី​ខ្មែរ​មួយរូប​ដែល​បាន​រស់រាន​ឆ្លង​ផុត ពី​របប​ខ្មែរ ក្រហម (១៩៧៥-១៩៧៩) ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ចំពោះ​ការផលិត​ភាពយន្ត​ឯកសារ​ដ៏​មាន​សារៈប្រយោជន៍​នេះ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​របប​វាលពិឃាត​ពិត​នៅ​កម្ពុជា ក្នុងការ​ទប់ស្កាត់​កុំអោយ​របប​បែបនេះ​កើតមានឡើង​ទៀត ទោះបី​នៅទីណា​ក៏ដោយ​។​

សូមបញ្ជាក់ថា ការចូលរួម​ផលិត​ខ្សែភាពយន្ត​ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​រឿង​ពិត​មួយ “​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​” នៅក្នុង​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដោយ​លោកស្រី Angelina Jolie និង លោក ប៉ាន់ រិទ្ធី គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ​ដល់​យុវជន​ខ្មែរ និង​ពិភព លោក​បាន​ស្គាល់​កាន់តែច្បាស់ នូវ​របប​ប្រល័យពូជសាសន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់​កាល ពី​ជាង​៤០ ឆ្នាំមុន​។​

​កំំ​ពូ​ល តារាភាពយន្ត​ហូលីវូត អ្នកស្រី Angelina Jolie Pitt បាន​អះអាងថា យើង​នឹង​ចំណាយ ពេល​វេលា​ពីរ​បី​ខែ​ខាងមុខនេះ ក្នុងការ​ស្វែងរក​ទីកន្លែង​ថត ជ្រើសរើស​តួ​សម្តែង ដើម្បី​ផលិត​រឿង ” ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ ” ហើយ​អ្វីដែល​សំខាន់​ខ្លាំង​បំផុត​នោះ គឺ​ការស្រាវជ្រាវ​រាល់​ព្រឹត្តិការណ៍​ទាំងអស់ ដើម្បីឱ្យ​ប្រាកដថា វា​ត្រឹមត្រូវ​តាម​ប្រវត្តិសាស្ត្រ​នោះ ព្រោះថា ខ្សែភាពយន្ត​នេះ ផលិតឡើង​ជាមួយ​ប្រជាជន​កម្ពុជា និង​ដើម្បី​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ឱកាស​នេះ ដើម្បី​រួមការ​ងារ​ជាមួយ​ក្រុម​ផលិតកម្ម​កម្ពុជា និង​សិល្បករ ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​។​

​អ្នកស្រី Angelina Jolie Pitt តារាភាពយន្ត​ហូលីវូត​របស់​សហរដ្ឋ​អាមេរិក​រួមជាមួយ​លោក ប៉ាន់ រិទ្ធី ជា​សមិទ្ធ​ករ​ភាពយន្ត​របស់​កម្ពុជា នឹង​សហការ​ដឹកនាំ​និង​ថត​ខ្សែភាពយន្ត​រឿង ” ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ ” នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។​

អ្នកស្រី Angelina Jolie Pitt បាន​បញ្ជាក់ថា យើង​បានរៀបចំ​ចាប់ពី​ខែកក្កដា​នេះ​ទៅ ហើយ នឹង​ចាប់ផ្ដើម​ថត​នៅ​ខែវិច្ឆិកា​ដល់​ចុងខែ​មករា​។ ខ្សែភាពយន្ត​នេះ​នឹង​ថត​នៅក្នុង​ស្រុក​ជា មួយ​តួ​សម្ដែង និង​ក្រុមការងារ​កម្ពុជា ហើយ​និយាយ​ជា​ភាសា​ខ្មែរ​។ ខ្សែភាពយន្ត​នេះ​ផលិត ឡើង​ជាមួយ​ប្រជាជន​កម្ពុជា និង ដើម្បី​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ទន្ទឹងរង់ចាំ ឱកាស​នេះ​ដើម្បី​រួមការ​ងារ​ជាមួយ​ក្រុម​ផលិតកម្ម​កម្ពុជា និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​។​

​យោងតាម​ប្រភពពី មជ្ឈមណ្ឌល​បុប្ផា​ណា​បានឱ្យដឹងថា បន្ទាប់ពី​ការ​ទស្សនា​មជ្ឈមណ្ឌល​បុប្ផា​ណា ដែលជា​ទីកន្លែង​ប្រមូលផ្ដុំ​ការចងចាំ​របស់​កម្ពុជា កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៥ អ្នកស្រី Angelina Jolie Pitt បាន​ថ្លែងថា ” ខ្ញុំ​មាន​កិត្តិយស និង​មោទនភាព​ណាស់​ក្នុងការ​នាំយក​រឿង “​ពីដំបូង​ខ្មែរក្រហម​សម្លាប់ ប៉ា​របស់ខ្ញុំ​” មក​បង្ហាញ​ជា​ខ្សែភាពយន្ត “​។​

​អ្នកស្រី Angelina Jolie បាន​បន្តថា ខ្សែភាពយន្ត​នេះ​ផ្អែកលើ​ការចងចាំ​ដ៏​ក្ដុកក្ដួល​របស់​អ្នក និពន្ធ លឿង អ៊ឹង ដែល​កាលនោះ​គាត់​មាន​អាយុ​៥-៨​ឆ្នាំ ដែល​នឹង​ថត​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ ៖ វា​គឺជា​ការមើលឃើញ​របស់​កុមារ​ម្នាក់​ពី​សង្គ្រាម ការយល់ និង​ទស្សនៈ​របស់​កុមារ​ម្នាក់​នោះ​អំពី​សង្គ្រាម​។ ដោយ ហេតុថា នៅ​សម័យ​នោះ លឿង អ៊ឹង នៅ​ជា​កុមារ​នៅឡើយ ហេតុនេះ​យើង​នឹងធ្វើ​ការងារ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ប្រវត្តិវិទូ​ផ្សេង ទៀត ព្រមទាំង​ជជែក​ជាមួយ​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ហែល​ឆ្លងកាត់​សង្គ្រាម ដើម្បី ឱ្យ​ប្រាកដថា ព្រឹត្តិការណ៍​ដែល​យើង​បង្ហាញ​នៅក្នុង​ខ្សែភាពយន្ត គឺ​ត្រឹមត្រូវ​ពិតប្រាកដ​មែន​។​

​អ្នកស្រី Angelina Jolie Pitt មានប្រសាសន៍ថា យើង​នឹង​ចំណាយពេល​វេលា​ពីរ​បី​ខែ​ខាង មុខនេះ ក្នុងការ​ស្វែងរក​ទីកន្លែង​ថត ជ្រើសរើស​តួ​សម្តែង ហើយ​អ្វីដែល​សំខាន់​ខ្លាំង​បំផុត​នោះ គឺ​ការស្រាវជ្រាវ​រាល់​ព្រឹត្តិការណ៍​ទាំងអស់ ដើម្បីឱ្យ​ប្រាកដថា​វា​ត្រឹមត្រូវ​តាម​ប្រវត្តិ សាស្ត្រ​នោះ​។ យើង​មិន​ត្រឹមតែ​គោរព​ដល់ លឿង អ៊ឹង និង​គ្រួសារ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​យើង​គោរព​ដល់​អ្នក​ទាំងឡាយ ដែល​ទទួលរង​ការឈឺចាប់​ក្នុងសម័យ​ខ្មែរក្រហម​ទៀតផង ។ សៀវភៅ​នោះ​រៀប រាប់​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់ ហើយ​យើង​នឹងដាក់​បញ្ចូល​បទពិសោធ​ន៍​របស់​អ្នកដទៃៗ​ទៀត​នៅក្នុង​ខ្សែភាពយន្ត នេះ​ផងដែរ ។ តាមរយៈ​សាច់រឿង​របស់គាត់ គឺ​យើង​កំពុងតែ​បង្ហាញ​ពី​រឿង​ជាច្រើន​ទៀត ដូច្នេះ​ខ្សែភាពយន្ត​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ ចងចាំ​របស់​ក្មេងស្រី​តែ ម្នាក់​ទេ ប៉ុន្តែ​វា​ជាការ​ចងចាំ​រួម​របស់​ប្រជាជន​កម្ពុជា​ផងដែរ ។​

អ្នកស្រី Angelina បាន​ថ្លែងថា គោលបំណង​របស់​គម្រោង​ភាពយន្ត​នេះ គឺ​មិនមែន​ដើម្បី​រំលឹ​ក​ដល់​ការភ័យខ្លាច រន្ធត់ នៃ​សង្គ្រាម​នោះទេ តែ​គឺ​ដើម្បី​នាំយក​តួអង្គ​ជាច្រើន​មក​បង្ហាញជូន​ទស្សនិកជន​ជុំវិញ​ពិភព លោក​នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដើម្បី​ប្រាប់​ទៅ​មនុស្ស​ទាំង ឡាយ​ឱ្យ​ស្គា​ល់ពី​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ ស្រឡាញ់ និង​គោរព ហើយក៏​បង្ហាញ​ពី​វប្បធម៌ និង​ជីវភាព​គ្រួសារ​ខ្មែរ​ដែល​ខ្ញុំ​តែងតែ​កោតសរសើរ​។​

​អ្នកស្រី Angelina Jolie Pitt មានប្រសាសន៍ថា “​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ទទួលបាន​ការណែនាំ​ផ្លូវ​ពី​សំណាក់​ប្រជាជន​កម្ពុជា ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​តាមបែប​ផែន​មួយ​ដែល​ល្អ ។ ដូច្នេះ ខ្ញុំ​ពិតជា​រំពឹងទុក​ខ្លាំងណាស់​ក្នុង​ការជួប​ជាមួយ​អ្នក​ដែល​មកជួយ​ខ្ញុំ ដើម្បីឱ្យ​ខ្ញុំ​យល់​ថែម ទៀត​ពីអ្វី​ដែល​ប្រជាជន​កម្ពុ​ជាមាន​អារម្មណ៍​ថា សំខាន់​ក្នុង​ចែករំលែក​។ ខ្ញុំ​មាន​ក្តីរំភើប​ចំពោះ​អ្វីៗ​គ្រប់យ៉ាង និង​អ្នកគ្រប់គ្នា​ដែល​ខ្ញុំ​បាន​ជួប ហើយ​ខ្ញុំ​ដឹងថា កត្តា​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​គម្រោង​ភាព យន្ត​មួយ​នេះ​ជោគជ័យ​។ ខ្ញុំ​សង្ឃឹមថា ពិភពលោក​អាច​មើលឃើញ​អ្វីៗ​ដែល​មជ្ឈមណ្ឌល​បុប្ផា​ណា​បាន​កសាងឡើង និង​អ្វីដែល​មជ្ឈមណ្ឌល​កំពុង​ធ្វើ​”​។​

​ការងារ​ដ៏​ល្អិតល្អន់​របស់ពួកគេ​ក្នុងការ​ស្ដារឡើងវិញ​នូវ​បណ្ណសារ​ពី​អតីតកាល និង​ធ្វើការ​ជាមួយ​យុវជន​ក្មេងៗ រួមទាំង​អ្នកធ្វើការ​ស្ម័គ្រចិត្ត ដើម្បី​ឆ្ពោះទៅរក​អនាគត​ដ៏​ល្អ​ប្រពៃ​មួយ​រួមគ្នា គឺ​ពិតជា​គួរឱ្យ​យក​គំរូ​តាម​ណាស់ ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ក្នុង​ការរួម​ការងារ​ជា មួយ​លោក ប៉ាន់ រិទ្ធី ដែលជា​បុគ្គល​មួយរូប ខ្ញុំ​ត្រូវ​រៀនសូត្រ​តាមច្រើន​។ ខ្ញុំ​ពិតជា​មានការ​ដឹង គុណ​ណាស់ ចំពោះ​ការជួយជ្រោមជ្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា​៕

fvgcxx

kijuu