សាលាឧទ្ធរណ៍​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រ​ឆាំ​ង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2015 ក+ ក-

​ភ្នំពេញ​៖ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ច្រានចោល​ពាក្យស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ហើយ​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​នៅ​ពន្ធនាគារ​ព្រៃ​ស​បន្តទៀត បន្ទាប់ពី​បាន​បើកសវនាការ​ជិត ២ ម៉ោង ចាប់ពី​ម៉ោង ២ រសៀល កាលពី​ថ្ងៃទី​១៧ ខែកញ្ញា នេះ​។​

​បន្ទាប់ពី​សេចក្តីសម្រេច ដូច្នេះ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក ហុង សុខ​ហួរ បាន​ឲ្យ​ដឹងថា ក្រោយពី​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ដូច្នេះ គឺ​ក្រុម​មេធាវី​ការពារ​ក្តី រួមទាំង​លោក ហុង សុខ​ហួរ មិនទាន់​សម្រេច​ថា ត្រូវ​ប្តឹង​បន្ត​ទៅកាន់​តុលាការ ដើម្បី​ស្នើសុំ​ដោះលែង​លោក ហុង សុខ​ហួរ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

តុលាការ​បាន​ចោទប្រកាន់ លោក ហុង​សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២ បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ល្មើស​ម​ជ្ឈឹ​ម ឬ​បទឧក្រិដ្ឋ មិន​សម្រេច​។ បទចោទប្រកាន់​ទាំងនោះ ដោយសារតែ​លោក ហុង ​សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា ៤ ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​សមរង្ស៊ី ។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដែលជា​មនុស្ស​ជំនិត​នឹង​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​ព្រៃ​ ស ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ៕ដោយ៖ ខេមរា

nbnbnb