ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅវិមានសន្តិភាព លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរ សម និងពិភាក្សា ។
លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិថ្មី ប្រចាំកម្ពុជា បានមកបំពេញទស្សនកិច្ចជាផ្លូវការលើកជាដំបូងនៅប្រទេសកម្ពុជា រយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ លោកស្រីរំពឹងថា ក្នុងដំណើរទស្សនកិច្ចនេះនឹងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធដទៃទៀតព្រមទាំងក្រុមអង្គការសង្គមស៊ីវិ ល និងសហគមន៍ដីធ្លី ផងដែរ ។
គួរបញ្ជាក់ផងដែរថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ នឹងធ្វើសន្និសីទកាសែតនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកស្រី នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា វេលាម៉ោង១៥:០០នាទីរសៀលនៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ៕ដោយ៖ខេមរា