អគ្គិភ័យ​ឆាបឆេះ​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ ស្កា​យ​ផ​ប នៅ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​កា​កាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2015 ក+ ក-

​អគារ​ក្លឹប​កម្សាន្ត​ស្កា​យ​ផ​ប (Sky Pop) នៅតាម​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោងជាង ៩ យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​។

​ប្រធានការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក នេ​ត វ​ន្ថា ឲ្យ​ដឹងថា នៅ​មិនទាន់​ដឹងថា មាន​មនុស្ស​របួស​ឬ​ស្លាប់​ក្នុង​ហេតុ ការណ៍​នោះ​នៅឡើយ​ទេ​។​

​លោក​បន្តថា មូលហេតុ​បណ្ដាល​ឲ្យ​ឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីកើតចេញពី​បន្ទប់​ខារ៉ាអូខេ​១ ក្នុងចំណោម​១០​បន្ទប់​ដែល​ភ្ញៀវ​កំពុង​ច្រៀង​។​

ប្រភពផ្សេងទៀតបានប្រាប់ថា ភ្លើងដែលឆាបឆេះអគារក្លិបខារ៉ាអូខេ ស្កាយផប នេះ គឺផ្តើមចេញពីកន្លែងចម្អិនម្ហូបអាហារ។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ខាងក្រៅ​អគារ​ពុំទាន់​ឃើញ​​មានអ្នករបួស​ណាម្នាក់ត្រូវឡានពេទ្យ​ដឹកចេញនៅឡើយ​ទេ​ ដែល​គេ​គិតថា ទំនងជា​គ្មាន​មនុស្ស​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​រហូតដល់​ម៉ោង​ប្រមាណ​១០ អគ្គីភ័យ​បាន​រលត់​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ប្រើប្រាស់​ឡាន ទឹក​បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​។​សមត្ថកិច្ច​មិនទាន់​ចេញ​របាយការណ៍​ពី​ទំហំ​នៃ​ការ​ខូច​ខា​នៅឡើយ​ទេ​៕ដោយ៖រដ្ឋា ; រាយការណ៍បន្ថែម៖បញ្ញា

koikjuu

vgfyy

dsxdd
dsxdee