ទឹក​ទំពាំងបាយជូរ​មាន​ប្រយោជន៍​ដល់​បេះដូង​ដូច​ស្រាក្រហម​ដែរ ឬទេ​?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2015 ក+ ក-

​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​អោយឃើញថា ​ទឹកទំពាំងបាយជូរផ្តល់នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​បេះដូង​ដូចគ្នា​ទៅនឹង​ស្រា​ពណ៌ក្រហម​ដែល​អត្ថប្រយោជន៍​ទាំងនោះ​មានដូចជា​៖
•​ ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កកឈាម​ក្នុង​សរសៃឈាម​
•​ ​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​
•​ ​ជួយ​ការពារ​ការខូចខាត​សរសៃឈាម​ក្នុង​បេះដូង​
•​ ​ជួយ​រក្សា​សម្ពាធ​ឈាម​អោយ​អ្នកមាន​សុខភាព​ល្អ​។​
​ផ្លែ​ទំពាំងបាយជូរ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាចជួយ​ការពារ​សុខភាព​អ្នក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​ត្រូវបាន​រកឃើញ​ជា​ចម្បង​នៅក្នុង សម្បក​ដើម ស្លឹក និង​គ្រាប់​របស់​ទំពាំងបាយជូ​រ​។ ចំនួន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែ​ទំពាំងបាយជូរ​អាស្រ័យ​លើ​កត្តា​ជាច្រើន​រួមទាំង​ប្រភេទ​នៃ​ទំពាំងបាយជូរ​ប្រភព​ដែល​វា​ដុះ និង​វិធីសាស្ត្រ​ក្នុង​ការដាំ​វា​។​
​ផ្លែ​ទំពាំងបាយជូរ​ក្រហម និង​ពណ៌​ស្វាយ​ក្រ​ម៉ៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង​ទំពាំងបាយជូរ​ពណ៌​ស ឬ​ពណ៌​បៃតង​។ ដូចគ្នានេះដែរ​កម្រិត​នៃ​ការប្រឆាំង​អុកស៊ីតកម្ម​សម្បូរ នៅក្នុង​ស្រាក្រហម​ផងដែរ​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ទុក​ផងដែរ​ថា អ្នក​គួរ​បរិភោគ​ផ្លែ​ទំពាំងបាយជូរ​ទាំងមូល​ជាជាង​ការទទួល​ទឹក ទំពាំងបាយជូរ​ជាប្រចាំ​។​
​ការស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ថា​ផ្លែ ទំពាំងបាយជូរ​ទាំងមូល​ផ្តល់នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង​ទឹក​ទំពាំងបាយជូរ និង​ស្រាក្រហម​ប៉ុន្តែ​ទឹក​ទំពាំងបាយជូរ​ក៏​ចាត់ទុកជា​អាហារ​ជាតិ​សរសៃ​ផងដែរ​៕