Manchester United គ្រោង​នាំយក​ខ្សែការពារ Aaron Cresswell
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2015 ក+ ក-

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា បានរៀបចំ​សំណើ​ដើម្បី​ដាក់​ទៅកាន់​ក្លិប​ញញួរ​ធំ West Ham United លើ​ការចង់បាន​ខ្សែការពារ Aaron Cresswell ដើម្បី​មក​ជំនួស​កន្លែង​របស់​ខ្សែការពារ​ស្លាប​ឆ្វេង Luke Shaw ដែល​កំពុង​តែមាន​របួស ។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កីឡាករ​វ័យ​២៥​ឆ្នាំ Aaron Cresswell ទើបតែនឹង​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​រួចមក​ក្លិប​ញញួរ​ធំ West Ham United បានដាក់​តម្លៃ​ខ្លួន​លើ​កីឡាករ​រូបនេះ​ឲ្យ​ក្លិប​បិសាច​ក្រហម Manchester United ចំនួន​១៥​លាន​ផោន ។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Aaron Cresswell ស៊ុត​បាល់​បញ្ចូល​គូរ​ប្រកួត​ឲ្យ​ក្លិប​ញញួរ​ធំ West Ham United បាន​ចំនួន​៩​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្លិប​បាន​ចំនួន​២​លើក​ផងដែរ​៕

art21.1