Man United គ្រោង​ចំណាយ​៩០​លាន​ផោន​នាំ Ronaldo មកវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា មាន​គម្រោង​ដាក់សំណើ​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid លើ​ការនាំយក​អតីត​ខ្សែបម្រើ​របស់ខ្លួន​គឺ​កីឡាករ Cristiano Ronaldo មកវិញ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប​បិសាច​ក្រហម Manchester United មាន​គម្រោង​ដាក់សំណើ​ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ​ជា​៩០​លាន​ផោន​នាំយក​អតីត​ខ្សែបម្រើ​រូបនេះ​មកកាន់​ទឹកដី Old Trafford នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ទ្វារ​នៅ​ខែមករា​ខាងមុខនេះ​។​
​ ​គួរ​បញ្ជាក់ថា ក្លិប​បិសាច​ក្រហម Manchester United នឹង​ផ្ដល់​បន្ថែម​លើ​កិច្ចសន្យា​ប្រមាណ​ជា​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ ប្រសិនបើ​កីឡាករ Cristiano Ronaldo ធ្វើការ​ផ្លាស់​មកកាន់​ក្លិប​នេះ​មែន​៕

art24.1