Chelsea គ្រោង​ចាយលុយ​១៤​លាន​ផោន​នាំយក​កីឡាករ Carvajal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2015 ក+ ក-

​ក្លិប​តោ​ខៀវ Chelsea ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ត្រៀម​រៀបចំ​សំណើ​ដាក់​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid ដើម្បី​នាំយក​ខ្សែការពារ​ស្លាប​គឺ​កីឡាករ Dani Carvajal នៅ​ខែមករា​ខាងមុខនេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ប្រទេស​អ៊ីតាលី Tuttomercatoweb បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​របស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho ចង់បាន​កីឡាករ Dani Carvajal មក​ចូលរួម​ក្លិប ដោយ​ផ្ដល់នូវ​តម្លៃ​ពលកម្ម​ចំនួន​១៤​លាន​ផោន បន្ទាប់ពី​ខ្សែការពារ​មួយរូប​គឺ​កីឡាករ Branislav Ivanovic អាច​នឹងធ្វើ​ការចាកចេញ​ពី​ក្លិប Chelsea ដែល​ផុត​កិច្ចសន្យា​នៅ​បញ្ចប់​រដូវ​កាល​នេះ​។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Dani Carvajal បង្ហាញខ្លួន​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid បាន​ចំនួន ៩១​លើក ចាប់តាំងពី​ក្លិប​មួយ​នេះ​បាន​នាំយក​មកពី​ក្លិប Real Madrid B កាលពី​ឆ្នាំ​២០១២៕