ជនសង្ស័យ​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់​នៅ​បាងកក​៨​នាក់​ត្រូវ​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2015 ក+ ក-

ម៉ាឡេស៊ី​៖​ប៉ូលិស​ម៉ាឡេស៊ី​បានបញ្ជាក់​នៅថ្ងៃនេះ​ថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង​បាងកក​។ ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ថៃ​បាន​សុំ​ការសហការ​ពី​ប៉ូលិស ម៉ាឡេស៊ី ក្រោយ​សង្ស័យថា​ជនដៃដល់​បានគេច​ខ្លួន​ចូល​ប្រទេស​ម៉ាឡេស៊ី​។
​ប៉ូលិស​បាន​បន្តថា មនុស្ស​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់ និង​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ។ ទោះបី​បែបនេះ​ក្តី​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ភស្ដុតាង​ជាក់លាក់​ណាមួយ​បង្ហាញថា ជនសង្ស័យ​ទាំងនេះ​ជាប់ទាក់ទង​នឹង​ការ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង ប្រទេស​ថៃ​ទេ​។
​គួររម្លឹកថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៧​សីហា បានសម្លាប់​មនុស្ស​២០​នាក់ របួស​ជាង​១០០​នាក់ ក្នុងនោះ​មាន​ជនបរទេស​១៤​នាក់​៕

index