Arsenal នឹង​ផ្ដល់​កិច្ចសន្យា​ថ្មី​ឲ្យ Mesut Ozil
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2015 ក+ ក-

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា ក្លិប​មួយ​នេះ​នឹង​ត្រៀម​ផ្ដល់​កិច្ចសន្យា​ថ្មី​ទៅ​ឲ្យ​ខ្សែបម្រើ Mesut Ozil ជាមួយនឹង​ការបន្ថែម​ទឹកប្រាក់​ផងដែរ​។​
​ ​យោងតាម​ចុះផ្សាយ​របស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រៀម​នឹង​ផ្ដល់​កិច្ចសន្យា​ថ្មី​ទៅ​ឲ្យ​កីឡាករ Mesut Ozil រយៈពេល​៣ ឆ្នាំ​ជាមួយនឹង​ការបន្ថែម​ទឹកប្រាក់​ប្រមាណ​ជា​១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ បន្ទាប់ពី​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុងតែ​មានការ​ចែចូវ​ពី ក្លិប​នៅ​ប្រទេស​ទួរគី Fenerbahce នា​រដូវ​កាល​ដោះដូរ​កីឡាករ​នៅ​ខែមករា​ខាងមុខនេះ។​
គួរ​បញ្ជាក់ថា កីឡាករ Mesut Ozil ត្រូវបាន​ក្លិប​កាំភ្លើង​ធំ Arsenal នាំយក​មកពី​ក្លិប​អធិរាជ​ស Real Madrid កាលពី​ឆ្នាំ ២០១៣​ក្នុងតម្លៃ​ពលកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប Arsenal ចំនួន ៤២.៥ លាន​ផោន៕Mesut Ozil