Arsenal ចង់បាន Daniele Rugani ខ្សែការពារ Juventus
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​គម្រោង​ចង់​នាំយក​ខ្សែការពារ​របស់​ក្លិប​សេះបង្កង់ Juventus គឺ​កីឡាករ Daniele Rugani នា​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ឡើងវិញ​នៅ​ខែមករា​ខាងមុខនេះ​។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​អ៊ីតាលី Calciomercato បាន​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal ដែល​នាំយក​កីឡាករ​តែមួយ​រូប​គឺ​អ្នកចាំទី Petr Cech ចូលមក​កាន់​ក្លិប​នោះ​នឹងដាក់​សំណើរ​ប្រមាណ​ជា​១៣​លាន​ផោន​ទៅកាន់​ក្លិប​សេះបង្កង់ Juventus លើ​ការ​ទិញយក​ខ្សែការពារ Daniele Rugani នា​ខែមករា​ខាងមុខនេះ ។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Daniele Rugani បង្ហាញខ្លួន​ចំនួន​៣៨​លើក​អំឡុងពេល​លេង​ក្នុង​ក្លិប Empoli កាលពី​រដូវ​កាល​មុន​ជា​លក្ខណៈ​ខ្ចី​ជើង​៕

maxresdefault