​ ​រថយន្ត BMW បុក​រះ​ម៉ូតូ និង​រថយន្ត​៥​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ភ្នំពេញ​៖ អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់ និង​អ្នករួមដំណើរ​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW បុក​រះ​ម៉ូតូ និង​បន្ត​ទៅបុក​រថយន្ត​ចំនួន​៥​គ្រឿង​ផ្សេងទៀត​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅមុខ​ហាង​បៃតង​ស្រស់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​BMW ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-9986 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​យ៉ាង​លឿន ពី​ទិសដៅ​លិចទៅ​កើត ខណៈ​មកដល់​មុខ​ហាង​បៃតង​ស្រស់ ស្រាប់តែ​បុក​អ្នកជិះ​ម៉ូតូ​ស្មាស់​២​នាក់​អូស​ជាង​៤០​ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ពន់ បញ្ញា អាយុ​២៥​ឆ្នាំ​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា ក្រោយ​បុក​អ្នក​ជិ​អ​ម៉ូតូ​ហើយ រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 2A-2150 ដោយមាន​ម៉ូតូ​មួយគ្រឿង​នៅ​ពីក្រោម រួចហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2U-5568 រួច​បាន​ទៅបុក​រថយន្ត កាមរី នា​ឡែ​ន​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0633 បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងខ្លាំង​។​

​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​មិនត្រូវ​រថយន្ត​ពេទ្យ​ណា​មក​ដឹកយក​ទៅនោះ​ឡើយ ដោយ​ទុក​សព​នៅ​កណ្តាលផ្លូវ​តែម្តង​។ ទោះជា​យ៉ាងណា​នៅ​មិនមាន​ការបង្ហាញ​អត្តសញ្ញាណ​អ្នកបើករថយន្ត​បង្ក​នៅឡើយ​ទេ ៕

fgvcee

vgbhh

fgfgg