ឆ្អែត​ចិត្ត​ព្រោះ​ប្តី​មាន​ស្រី ចង.ក​ខ្លួនឯង និង​កូនតូចៗ​២​នាក់​ស្លាប់​នៅ​ស្រុក​វាល វែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ពោធិ៍សាត់​៖​ស្ត្រី​ជនជាតិ​ជង​ម្នាក់ បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​ខ្លួនឯង រួម​និង​កូនតូចៗ​ប្រុស​ម្នាក់ ស្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​ក្នុង​ខ្ទម​របស់ខ្លួន ខ​ណៈបុរស​ជា​ប្តី​មិនសូវ​នៅផ្ទះ​រវល់​ទៅ​ដេក​ជាមួយ​ស្រី​កំណាន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ២០១៥ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា វេលា​ម៉ោង​០៧:៣០​នាទី​ព្រឹក នៅ​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។មន្ត្រីមានសមត្ថកិច្ច បានអះអាងថា ជាករណីអត្តឃាត មិនមែនជាអំពើឃាតកម្មនោះទេ ។

​លោក​អធិការនគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្ដាយ ឈ្មោះ ទ្រី ឆែក អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ជង​។ កូន​ទី​១ ឈ្មោះ ផែន ចរិយា ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​កូន​ទី​២ ឈ្មោះ ផែន ផាន់​ណា ភេទ​ប្រុស អាយុ​២​ឆ្នាំ​។ ចំណែក​ប្ដី​ឈ្មោះ នឿន ផែន អាយុ​៣១​ឆ្នាំ ជា​ជនជាតិខ្មែរ​។​

​អ្នកភូមិ​រស់នៅ​ជិតខាង​បាន​បញ្ជាក់ថា កន្លងមក​ប្ដី​ប្រពន្ធ​ខាងលើនេះ តែងតែមាន​ការឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយសារ​បុរស​ជា​ប្ដី​សប្បាយ​នឹង​ការ​មាន​ស្រី​ញី ហើយ​ស្ត្រី​ជា​ប្រពន្ធ​និយាយ​លែង​បាន ។​មាន​ម្តងនោះ​ប្រពន្ធ​ឆ្អែត​ចិត្ត​ខ្លាំងពេក ក៏​នាំ​កូន​ទាំងពីរ​វេច​បង្វិច​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​របស់ខ្លួន​វិញ​ម្តងមកហើយ​។ ពេលនោះ​ប្រពន្ធ​កូន​ទៅ​បាត់​ជាង​មួយខែ បុរស​ជា​ប្ដី​ក៏​ព្យាយាម​ទៅ​ហៅ​ឲ្យ​ត្រឡប់មកវិញ ប៉ុន្តែ​នាង​មិន​ព្រម​មក​ទេ​។ ប្រហែល​មួយ​សប្ដាហ៍​មុននេះ​បុរស​ជា​ប្ដី​ក៏​ទៅតាម​ហៅ​ម្ដងទៀត ហើយ​បាន​ប្រមូល​សម្លៀកបំពាក់​នាង​និង​កូនៗ​ត្រឡប់មកវិញ​មុន ហើយ​គំរាមថា បើ​លើក​នេះ​មិន​មក​ទេ គេ​នឹង​តាម​មក​សម្លាប់​មួយ​ពូជ​។​ឮដូច្នេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូន​មក​រស់នៅ​ជាមួយ​ប្ដី​វិញ​ជាធម្មតា​។​

​ប្រភព​បន្តថា ការរស់នៅ​ជាមួយគ្នា​បាន​ប្រហែល​១០​ថ្ងៃ បុរស​ជា​ប្ដី​មិន​ចោល​គំនិត​ចាស់​ទេ បាន​ទៅ​ល្អូក​ល្អឺ​ន​ជាមួយ​ស្រី​កំណាន់ចិត្ត​របស់ខ្លួន​ដដែល ធ្វើ​ឲ្យ​ប្រពន្ធ​ខកចិត្ត​ម្ដងទៀត ហើយ​ប្រហែលជា​គាត់​ឆ្អែត​ចិត្ត​ខ្លាំងពេក ទើប​គាត់​ដាច់ចិត្ត​ធ្វើឃាត​កូនតូចៗ​ទាំងពីរ​ដែល​គ្នា​មិនដឹង​អ្វី​សោះ និង​ធ្វើអត្តឃាត​ខ្លួន​ជា​ក្រោយ​យ៉ាង​អាណោចអាធម៌​បែបនេះ​។​

​ប្រភព​បាន​បន្តថា នៅ​យប់កើតហេតុ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ គេ​ឃើញ​បុរស​ជា​ប្ដី​រកបាន​សត្វ​សំពោច​មួយ​ក្បាល ហើយ​គេ​បាន​នាំ​មិត្តភក្តិ​ផឹកស៊ី​រហូត​ស្រវឹង​រៀងៗ​ខ្លួន រួច​បុរស​

​ជា​ប្តី​បានគេច​ទៅ​ដេក​ជាមួយ​ស្រី​ស្នេហ៍​បន្តទៀត​នៅក្នុង​ឃុំ​ជាមួយគ្នា​ចោល​ប្រពន្ធ និង​កូន​នៅផ្ទះ​ស្ថិត​ក្នុងភូមិ​កើត​ហ​តុ​ខា​លើ​ជាមួយគ្នា​។​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី ២៧​ខែកញ្ញា ស្រាប់តែ​អ្នកភូមិ​ផ្អើលឆោឡោ​ដោយសារ​ប្រទះឃើញ​ទិដ្ឋភាព​អត្តឃាត​របស់​ស្ត្រី និង​កូនៗ​២​នាក់ បាន​ចង​.​ក​ឡើង​រឹង​ស្តូក​ទៅហើយ​។​

​មុនដំបូង​ម្នាក់ៗ​មានការ​សង្ស័យ​ទៅលើ​ប្ដី​ជា​អ្នករៀបចំ​អំពើ​ឃាតកម្ម​នេះ ប៉ុន្តែ​បន្ទាប់ពី​ធ្វើ កោសល្យ​វិ​ច្ច័​យ​រួចមក​នគរបាល​បញ្ជាក់​ថា នេះ​ជា​ករណី​អត្តឃាត​ដែល​ផ្ដើមឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ផ្ទាល់​។​

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មុនដំបូង​ស្ត្រី​រងគ្រោះ​បាន​យក​ខ្សែ​ទៅ​ចង​ទ្វារ​ហើយ​បង្វិល​ចំណង​ខ្សែ​ចេញ​ក្រៅ ព្រោះ​អាច​បង្វិល​បាន​ដើម្បី​បំភាន់​ភ្នែក​អ្នកស្រុក រួច​ទើប​ចង​.​ក កូន​ទាំងពីរ​ឲ្យ​ស្លាប់​មុន​សិន បន្ទាប់មក​ទើប​ចង​.​ក សម្លាប់​ខ្លួនឯង​ជា​ក្រោយ​៕​ដោយ​៖​រដ្ឋា
gfcduuu