Tiago ចង់​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ Atletico Madrid
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2015 ក+ ក-

​​ខ្សែបម្រើ​របស់​ក្លិប Atletico Madrid គឺ​កីឡាករ Tiago បាន​ចេញមក​បញ្ជាក់ថា គាត់​ចង់​បញ្ចប់​អាជីព​ជា​អ្នក​ទាត់​បាល់​ជាមួយនឹង​ក្លិប​មួយ​នេះ។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៤​ឆ្នាំ​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយនឹង​ក្លិប Atletico Madrid នៅ​បញ្ចប់​រដូវ​កាល​នេះ ហើយ​គាត់​ក៏​មិន​ត្រូវបាន​ក្លិប​មួយ​នេះ​បន្ត​កិច្ចសន្យា​ថ្មី​អ្វីដែល ប៉ុន្តែ​ខ្សែបម្រើ​ដែល​ជួយ​ឲ្យ​ក្លិប Atletico Madrid ឈ្នះ​ជើងឯក La Liga BBVA របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៣​រូបនេះ​នៅតែ​ទទូច​ចង់​ឲ្យ​ក្លិប មួយ​នេះ​ផ្ដល់​កិច្ចសន្យា​ថ្មី​រូបគាត់។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Tiago បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ត្រឹមតែ​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ​ឲ្យ​ក្លិប Atletico Madrid គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយនឹង​ត្រូវផុត​នៅ​បញ្ចប់​រដូវ​កាល​នេះ៕

art14.1