ខ្សែប្រយុទ្ធ Spur, Son Heung-min របួស​ប្រអប់ជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2015 ក+ ក-

​គ្រូបង្វឹក​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur លោក Mauricio Pochettino បាន​និយាយថា ខ្សែប្រយុទ្ធ Son Heung-min នឹង​អវត្តមាន​ឲ្យ​ក្លិប​មួយ​នេះ​រយៈពេល ៣​សប្ដាហ៍ ដោយសារ​តែមាន​របួស​។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន Sky Sports News បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​រងរបួស​ប្រអប់ជើង ហើយ​ត្រូវបានធ្វើ​ការផ្លាស់ប្ដូរ​ចេញពី​ទីលាន​នៅ​នាទី​ទី​១៣​អំឡុងពេល​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ជួប​ជាមួយនឹង​ក្លិប​មេឃ​ខៀវ Manchester City កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Son Heung-min នឹងត្រូវ​អវត្តមាន​ក្នុងជំនួប​ជាមួយនឹង​ក្លិប​របស់​ប្រទេស​បារាំង AS Monaco ក្នុង​កម្មវិធី Europa League នៅ​យប់​នេះ​ផងដែរ​៕

art14.1