រកឃើញ​៦​ក្រុម​ជា​ប់​ដោយ​ស្វ័យប្រវត្តិ​ឡើងវគ្គ​បន្ត Euro 2016
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2015 ក+ ក-

​ក្រុម​ដែលជា​ប់​ដោយ​ស្វ័យប្រវត្តិ​ទៅលេង​នៅ​Euro 2016 នៅ​ប្រទេស​បារាំង​បាន​កើនឡើង​ដល់​៦​ក្រុម បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូ​ល​កាលពី​យប់មិញ ដែលមាន​ដូចជា អង់គ្លេស​,សាធារណរដ្ឋ​ឆេ​ក​,អ៊ី​ស្លង់,អូទ្រីស​,អៀរ​ឡង់​ខាងជើង និង​ព័រ​ទុយ​ហ្គា​ល់​។​
​ក្រុម​ទាំង​៦​ខាងលើនេះ បូក​រួមទាំង​ម្ចាស់ផ្ទះ​បារាំង​គឺ​៧​ក្រុម​នឹង​បង្ហាញខ្លួន​នៅ Euro 2016 ឆ្នាំក្រោយ ខណៈ​ក្រុម​មួយចំនួនទៀត​ក៏​កាន់តែ​កៀក​នឹង​ឡើងទៅ​ដែរ ឯ​ក្រុម​មួយចំនួន​បាន​អស់​ឱកាស​ទៅហើយ​។​
​គួរ​បញ្ជាក់ថា UEFA Euro 2016 គឺ​ត្រូវការ​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​២៣​ក្រុម​នៅ​អឺរ៉ុប ដើម្បី​បង្គ្រប់​ជាមួយ​ម្ចាស់ផ្ទះ​បារាំង​គឺ​២៤​ក្រុម នឹង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំក្រោយ​។ ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ (៩​ពូ​ល​) នឹង​ជាប់​ទៅលេង​ដោយ​ស្វ័យប្រវត្តិ ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​មួយក្រុម​ទៀត​។ ចំណែក​ក្រុម​លេខ​៣​ដែល​នៅសល់​៨​ក្រុម​ផ្សេងទៀត ត្រូវ​ប្រកួត play-off យក​៤​កៅអី​ដែល​នៅសល់​៕

2105