Liverpool តែងតាំង​លោក Jurgen Klopp ជា​គ្រូ​ប​ង្ចឹ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2015 ក+ ក-

​ក្លិប​ហង្ស​ក្រហម Liverpool បានប្រកាសថា លោក Jurgen Klopp បាន​យល់ព្រម​ធ្វើជា​អ្នកចាត់ការ​ថ្មី​សម្រាប់​ក្លិប​មួយ​នេះ ជាមួយនឹង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ផងដែរ។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤៨​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ធ្វើជា​អ្នកចាត់ការ​ឲ្យ​ក្លិប​ហង្ស ក្រហម Liverpool បន្ទាប់ពី​មិនមាន​ក្លិប​ដឹកនាំ​រយៈពេល​៤​ខែ​មកហើយ ខណៈដែល​ធ្វើការ​ដើរចេញ​ឈប់​ដឹកនាំ​ក្លិប Borussia Dortmund។​
​ ​គួរ​បញ្ជាក់ថា អតីត​អ្នកចាត់ការ​របស់​ក្លិប Borussia Dortmund លោក Jurgen Klopp ក៏បាន​កសាង​ស្នាដៃ​ជាច្រើន​ឲ្យ​ក្លិប​មួយ​នេះ​ដោយ​ជួយ​ឲ្យ Borussia Dortmund ឈ្នះ​ជើងឯក Bundesliga 1 របស់​ប្រទេស​អាល្លឺម៉ង់​២​លើក​ជាប់​គ្នា​កាលពី​ឆ្នាំ​២០១១ និង​២០១២ ហើយ​ក៏បាន​ដឹកនាំ​ក្លិប Borussia Dortmund ឡើងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្របខ័ណ្ឌ UEFA Champions League កាលពី​ឆ្នាំ​២០១៣​ ប៉ុន្តែ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ​៕

art19.1