ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​សន្និដ្ឋាន​ពី​ប្រជា​ប្រិយ​ភាព​របស់ខ្លួន​នា​ឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2015

ភ្នំពេញ​៖ ឆ្នាំ​២០១៥​នេះ​មតិ​ភាគច្រើន​បានលើកឡើង​ថា ប្រជាប្រិយភាព ឱក សុគន្ធ​កញ្ញា មិន​ខ្លាំង​ដូច​បណ្តា​ឆ្នាំមុនៗ​នោះទេ​។ បញ្ហា​គឺ​បណ្ដាលមកពី​នាង​មាន​បទ​ចម្រៀង​ចេញលក់​តិច និង​មិនសូវ​ផ្ទុះ​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ប៉ុន្តែ​នាង​បែរជា​ល្បីឈ្មោះ​ខ្លាំង​នៅ​លើក​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី The Voice Cambodia និង Cambodian Idol ទៅវិញ​។​

​ក្នុងការ​បង្ហាញ​វត្តមាន​នៅលើ​ឆាក​តន្ត្រី​ខា​រ៉ា​បាវ របស់​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ថ្មីៗ​នេះ កញ្ញា​ក៏បាន​លើកយក​បទ​ចម្រៀង​មេ​ឡូ​ឌី​ថ្មី មិនបាន​យក​បទ​ចម្រៀង​ចាស់ៗ មក​ច្រៀង​ទេ​។ វត្តមាន​ដ៏​កម្រ​នៅលើ​ឆាក​តន្ត្រី​ទូរទស្សន៍​នេះ ឱក សុគន្ធ​កញ្ញា ក៏បាន​អំពាវនាវ​ឱ្យ​ទស្សនិកជន​ចូលរួម​គាំទ្រ​បទ​ចម្រៀង​ថ្មី​របស់​នាង​ផងដែរ ដោយ​នាង​បន្តថា ការ​រួល​គាំទ្រ​របស់​ទស្សនិកជន​ជា​ចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ឱ្យ​រីកចម្រើន និង​លើកទឹកចិត្ត​កូន​ខ្មែរ​ដែលមាន​ស្នាដៃ​ឱ្យមាន​ចិត្ត​តស៊ូ​បន្ត​និពន្ធ​បទ​ចម្រៀង ថ្មីៗ​បន្តទៀត​។​

​ប៉ុន្តែ​នៅពេល​ច្រៀង​ចប់​កញ្ញា​ត្រូវបាន​ពិធីករ ពិធី​ការិនី សួរនាំ​ពី​ទំនុកចិត្ត​ទទួលបាន​ការគាំទ្រ​នៅ​ឆ្នាំ​ថ្មី​ខាងមុខ​កម្រិតណា​នោះ ឱក សុគន្ធ​កញ្ញា ប្រាប់ថា នាង​មិនទាន់​ហ៊ាន​ទស្សន៍ទាយ​ថា ឆ្នាំ​ថ្មី​២០១៦ នាង​នឹង​ទទួលបាន​ជោគជ័យ​កម្រិតណា​នៅឡើយ​ទេ គឺ​រង់ចាំ​ឱ្យ​ទស្សនិកជន​គាំទ្រ​សិន​ទើប​អាច​វាង​ស្ទង់​ចំណុច​នេះ​បាន​។ ប៉ុន្តែ​នាង​ក៏បាន​បញ្ជាក់ថា នាង​នៅតែ​ខិតខំ​បង្ហាញ​បទ​ចម្រៀង​ថ្មីៗ​មិន​ចំណង​គេ​ឱ្យបាន​ច្រើន ដើម្បី​ផ្គាប់ចិត្ត​ទស្សនិកជន ក៏ដូចជា​ចង់បាន​ការគាំទ្រ​មកវិញ​ផងដែរ​៕ ដោយៈ បញ្ញា

gvfggg