Arsenal រំពឹង​ថានឹងយកឈ្នះ Bayern នៅ UEFA យប់​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2015 ក+ ក-

បាល់ទាត់​៖​ក្រុម​កាំភ្លើង​ធំ Arsenal​បើក​ទ្វារផ្ទះ​ស្វាគមន៍​ក្លិប Bayern Munich ដែល​កំ​ពុល​ឈរ​នៅ​កំពូល​តារាង​នៅក្នុង​ពូ​ល F នៃ​ក្របខ័ណ្ឌ Chapions League ​នៅ​យប់​នេះ​ គ្រាដែល​អ្នកចាត់ការ Arsene Wenger បាន​អះអាងថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​វាយ​សម្រុក​ធ្វើយ៉ាងណា​យកឈ្នះ Bayern Munich  ដើម្បី​បន្តជីវិត​របស់ខ្លួន​នៅ ពានរង្វាន់ UEFA Champions League​។​
​ការបង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ខាងលើ កើតឡើង​បន្ទាប់ពី Arsenal បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​ស៊ុត​បញ្ចូល​ទី​គូប្រកួត​រហូត​៦​គ្រាប់​ក្នុង​២​ប្រកួត​ចុងក្រោយ​នៅ Premier League រាប់បញ្ចូល​ទាំង​ជ័យជម្នះ​លើ Manchester United នៅ​កីឡដ្ឋាន Emirates ៣-០ កាលពី​ដើមខែ​ផងដែរ​។​
​ យប់​នេះ​ក្រុម Arsenal អវត្តមាន​កីឡាករ Danny Welbeck លោក Tomas Rosicky, កីឡាករ Jack Wilshere ខ្សែបម្រើ Mikel Arteta និង Mathieu Flamini និង​ក្រុម Bayern Munich​អវត្តមាន​កីឡាករ ខ្សែប្រយុទ្ធ Mario Gotze កីឡាករ Mehdi Benatia និង Franck Ribery​។​
​ ជម្រើស​១១​នាក់​របស់​Arsenal រួមមាន Cech; Monreal, Koscielny, Mertesacker, Bellerín; Cazorla, Coquelin; Sanchez, Ozil, Ramsey, Walcott​។ ចំណែក​ជម្រើស​១១​នាក់​របស់​Bayern Munich រួមមាន​Neuer , Alaba, Martinez, Boateng, Lahm; Alcantara, Alonso, Vidal; Costa, Lewandowski, Muller​។​
​គួរ​បញ្ជាក់ថា ២​ប្រកួត​ដំបូង​នៅ Champions League ក្រុម​កាំភ្លើង​ធំ មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ បន្ទាប់ពី​ចាញ់ Dynamo Kiev និង Olympiakos ជា​បន្តបន្ទាប់ ដូច្នេះ Arsenal កំពុង​សម្លឹង​រក​ជ័យជម្នះ លើ Bayern Munich ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ខ្ពស់​ក្នុង​ការធ្លាក់​ចេញពី Champions League ដែល​លោក Wenger ធ្លាប់មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​នេះ​កាលពី​ដើមរដូវ​កាល​៕

art4.1webner