ប្រជាពលរដ្ឋនៅខណ្ឌសែនសុខមានទុក្ខកង្វល់ជាច្រើន សុំឱ្យអាជ្ញាធរជួយដោះស្រាយ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2023 ក+ ក-


(ភ្នំពេញ)៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិមានពិភពថ្មីសែនសុខ នាព្រឹកថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរខណ្ឌ និងរាជធានីភ្នំពេញ ជួយដោះស្រាយនូវក្តីកង្វល់ជាច្រើនដែលកើតមានក្នុងមូលដ្ឋាន ដូចជា៖ ការស្នើសុំ ស្ថាបនាផ្លូវ លូ សុំដាក់បង្គោលភ្លើង និងកាត់ខ្សែភ្លើងរញ៉េរញ៉ៃតាមដងផ្លូវមួយចំនួន ការស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីចំនួន៨២គ្រួសារ សុំដោះស្រាយបញ្ហាសំរាម ដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវ បង្កអោយស្អុយ ប៉ះពាល់សុខភាព និងការសុំជួយស្តារប្រឡាយ សុំកាត់មែកឈើនៅក្នុងវិទ្យាល័យភ្នំពេញថ្មីជាដើម។

(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/4NjRp9sKQwY