រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់នាវាបរិស្ថាន
(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5MjVmYh-4f4