ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានបោះឆ្នោតជ្រើសតាំងជា «អនុប្រធានគណបក្សប្រជាជនកម្ពុជា»
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បោះឆ្នោតសម្រេចជ្រើស តាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។
ខ្ញុំបាទនិងភរិយា សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត លើគ្រប់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេច ក្នុងការបម្រើជាតិនិងប្រជាជន។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានសមប្រកបតែសេចក្តីសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://m.facebook.com/story.php?story_fbid=pfbid0j8jgYVACgJnyqFyBTXukQ75D8ctwGLsqJ9w9G3z8XJkdmTb1EguGRWFhpVJtgaNDl&id=100050366176005&mibextid=Nif5oz