ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសការរៀបចំក្របខ័ណ្ឌការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ
(ភ្នំពេញ)៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Zm8mgW3k-CY