ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ
(ភ្នំពេញ)៖នាពេលបច្ចុប្បន្នមេដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសមហាអំណាចធំៗ បាន យល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់សាសនាមួយនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបិទអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៥ធ្នូ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/amSDS9Z6kXU