ច្រាំងទន្លេចំណុចក្រោយភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ បន្តបាក់ស្រុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2023 ក+ ក-
(ខេត្តកំពង់ចាម)៖ ច្រាំងទន្លេចំណុចក្រោយភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ បានបាក់ស្រុតបណ្ដោយប្រវែងប្រមាណជាង៧០ម៉ែត្រនិងបាក់លយចូលមកក្នុងជម្រៅប្រមាណ ៧ទៅ៨ម៉ែត្រ។នៅសល់ចម្ងាយប្រមាណ១០ម៉ែត្រទៀតនឹងដល់ផ្ទះរបស់ប្រជាពលរដ្ឋហើយ។
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរស្រុករួមនិងសហការីបានដឹកនាំកម្លាំងចុះទៅពិនិត្យដោយផ្ទាល់នៅលើទីតាំងច្រាំងទន្លេដែលបាក់នោះ ដើម្បីមានវិធានការទប់ស្កាត់ការពារកុំឲ្យបាក់ដល់ផ្ទះប្រជាពលរដ្ឋពលរដ្ឋ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/w8RUdRa1DN4