ក្រសួងបរិស្ថាន សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង ១០០ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2023 ក+ ក-

(ភ្នំពេញ)៖«នៅក្នុងរយៈពេលជាង ១០០ថ្ងៃនៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព »។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rY7Cy7MByW0