ក្រសួងមហាផ្ទៃបានបំបែកសំណុំរឿងគ្រឿងញៀនជាច្រើនករណីក្នុងរយៈពេល១សប្ដាហ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2023 ក+ ក-


(ភ្នំពេញ) ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗនៃក្រសួងមហាផ្ទៃរបស់យើង បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/iC7JMBt8wxg