កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបគ្រឿងញៀនបានជាង ១ពាន់គីឡូក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2024 ក+ ក-

(ខេត្តព្រះវិហារ): យោងតាមព័ត៌មានបឋមឲ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ ១ពាន់២០ដុំ ដែលមានទម្ងន់ប្រមាណ ១ពាន់២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រឹដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង តែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XaZyqV9Nhsg