រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលជួបពិភាក្សាការងារ ជាមួយមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ
(ក្រសួងការពារជាតិ)៖នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅក្រសួងការពារជាតិ គណៈប្រតិភូកងទ័ពអាកាសភូមិន្ទ ថៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ PUNPAKDEE PATTANAKUL, មេបញ្ជាការកងទ័ព អាកាសភូមិន្ទថៃបានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ក្នុងឱកាសដែលប្រតិភូបាន អញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/KSnvBHBljs0