ក្លិប​ធំ​៣​នៅ EPL​ប្រជែង​គ្នា​យក Messi ក្រោយ​ឮ​ព័ត៌មាន​ចាក់​ចេញពី Barcelona
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2015 ក+ ក-

បាល់ទាត់៖​យោងតាម​កាសែត The Sun បាន​ចុះផ្សាយ​ថា មាន​ក្លិប​នៅ Premier League ៣ គឺ Manchester City,Manchester United និង Chelsea កំពុងតែ​បញ្ចុះបញ្ចូល​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ។
​ការ​ប្រជែង​គ្នា​នេះ​ធ្វើឡើង​បន្ទាប់​កាលពី​ប៉ុន្មាន​ថ្ងៃនេះ ប្រភព​ស្និទ្ធ​នឹង Lionel Messi បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​ម្ចាស់​ពានរង្វាន់ Ballon dÓr ៤​សម័យ​រូបនេះ​កំពុងតែ​ធុញទ្រាន់​នឹង​រឿង​ពន្ធ​នៅ ប្រទេស​អេ​ស្ប៉ា​ញ ហើយ​អាច​នឹង​ឈានដល់​ការចាកចេញ​នៅ​រដូវ​កាល​ក្រោយនេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា លើសពីនេះ​ក្លិប​១​ក្នុងចំណោម​ក្លិប​៣​ខាងលើ​ត្រូវគេ​ដឹងថា បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ Messi ទៀតផង​កាលពី​សប្ដាហ៍​មុន​។ ទន្ទឹម​នោះ​លី​ក​កំពូល​អង់គ្លេស​ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ គឺ​ដោយសារតែ​នៅ​ទីនោះ មាន​មិត្តភក្ដិ​របស់គេ​ច្រើន ដែល​អាចជា​កត្តា​មួយ​ជួយ​ជំរុញ​ចិត្ត​ក៏​ថា​បាន​៕

BARCELONA 12/13 MALAGA 12/13 COPA DEL REY