អាជ្ញាធរខេត្តត្រៀមបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំង ដើម្បីរក្សាទឹកទុកប្រើសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2024 ក+ ក-


(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ១០ថ្ងៃទៀតអាជ្ញាធរខេត្ត នឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលធ្វើលើសផែនការកំណត់ហើយ។ ការបិទនេះដើម្បីរក្សាទឹកទុកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្ស និងសត្វ ក្នុងអំឡុងពេលរដូវប្រាំង ។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/wkAg9Vu1Cn0