អាថ៌កំបាំងនៃការបញ្ឈប់ការប្រកួតរវាងបឺត សង្ឃឹម(កម្ពុជា)-យោធីន(ថៃ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2024 ក+ ក-

តាមរយៈនៃរូបភាពវីដេអូនេះបានបង្ហាញយ៉ាងច្បាស់ថា មានបុរសម្នាក់ឡើងទៅខ្សិបប្រាប់គ្រូពេទ្យឲ្យបញ្ចប់ការប្រកួតដ៏មហោឡារិកមួយនេះ។

អ្នកស្រឡាញ់វិស័យកីឡាប្រដាល់ជាច្រើនយល់ថា គឺបុរសម្នាក់នេះហើយដែលនៅពីក្រោយនៃការបញ្ឈប់ការប្រកួតនេះដោយគាត់បារម្ភពីការបរាជ័យរបស់យោធិនបន្ទាប់ពីអ្នកប្រដាល់ថៃរូបនេះត្រូវបានកីឡាករ បឺត សង្ឃឹម ទាត់ត្រូវមួយជើងយ៉ាងដំណំស្ទើរបាត់បង់ជំហរប្រកួត។

អ្នកនិយមកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរ និងអ្នកជំនាញកីឡាប្រភេទនេះយល់ស្របគ្នាថា មុខរបួសរបស់កីឡាករបឺតសង្ឃឹមមិនទាន់រំខានដល់ជំហរប្រកួតរបស់កីឡាកររូបនេះទេ គេគួរបន្តការប្រកួតដោយមិនត្រូវបញ្ឈប់ភ្លាមនោះទេ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://fb.watch/qhqBMwtgrf/