ខេត្តកំពង់ចាមប្រារព្ធខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ
(ខេត្តកំពង់ចាម)៖ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី ក្នុងខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដែលប្រារព្ធធ្វើឡើង នៅបរិវេណព្រលានយន្តហោះ ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ៖ «អត្ថន័យ នៃការប្រារព្ធពិធីខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នាថ្ងៃនេះ គឺចង់បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ឲ្យមានការគិតគូរ ហើយចូលរួមដើម្បីការពារពីគ្រោះអគ្គីភ័យ ដែលធ្វើឲ្យជីវភាពរបស់បងប្អូន ធ្លាក់ចូលក្នុងបន្ទាត់នៃភាពក្រីក្រ» ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/8mD0BHmw3eQ