អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសជួបពិភាក្សាគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជានៅទីស្តីការក្រសួងការពារជាតិ
(រាជធានីភ្នំពេញ)៖ នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ផាត វិបុលសភ័ក្ត្រ ក្នុងនាម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងសាមគ្គីភាព មិត្តភាពរបស់ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ ពិសេសរវាងកងទ័ពជើងគោក និងរវាងយោធភូមិភាគ នៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជាប់ជាប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ធ្វើឲ្យព្រំដៃនយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/z7wR8tOrn8A