ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយការណ៍ឲ្យសមត្ថកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2024 ក+ ក-

នៅថ្ងៃទី០៨/០៣/២០២៤ វេលា ម៉ោង ០៨:៤៥ នាទី មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅដំបូកស្រែស្ថិតក្នុងភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថា៖ ក្រោយពីប្រជាពលរដ្ឋបានយកគ្រឿងចក្រ ទៅកាយដំបូកស្រែ ស្ថិតនៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃេីញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដំបូកស្រែរបស់គាត់ ដែលនៅសល់ពីសម័យសង្រ្គាម ពេលនោះកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋ បាល តាគង់ បានចុះទៅដល់ទីតាំង ស្រាប់តែឃេីញមានគ្រាប់ ម៉ាក់សាវ៉ែនធីណៃ( M79 )ចំនួន ២៨គ្រាប់ រុំជាមួយកៅស៊ូ និងអាវុធវែងCKCចំនួន ០៣ដេីមដែលមានគ្រាប់ច្រេះអស់ នៅខាងត្បូងភូមិមានចំងាយ ០៥គីទ្បូម៉ែត កម្លាំងប៉ុស្តិ៍ក៏បានទំនាក់ទំនង និងប្រគល់អោយទៅខាងសុីម៉ាក់ ដេីម្បីមានវិធានការបន្តទៀត ៕