តំបន់អភិរក្ស ​ពូជត្រី និងសត្វស្លាបចម្រុះនៅវាលរហាលកេសអាវៀន កំពុងប្រែក្លាយជាតំបន់អេកូទេសចរបែបធម្មជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2024 ក+ ក-

(ខេត្តបន្ទាយមានជ័យ)៖វាលរហាលកេសអាវៀន ជាតំបន់អភិរក្សពូជត្រីសំបូរបែប និងហ្វូងសត្វស្លាបចម្រុះជាចើ្រនប្រភេទ នៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។បើគិតពីទីរួមក្រុងសិរីសោភ័ណទៅមានចម្ងាយប្រមាណជា​ជិត២០គ.ម។ វាលរហាលកេសជាកន្លែងអភិរក្សពូជត្រី និងអាវៀនមានចុងស្ទឹងសិរីសោភ័ណ ជួបគ្នានឹងគល់ស្ទឹងមង្គលបូរី វាមានរាងក្រវិចក្រវៀន និងសំបូរដោយព្រៃលិចទឹកសម្រាប់ជាជំរកសត្វស្លាបជាច្រើនប្រភេទរស់នៅ ។មកទល់ពេលនេះគឺសត្វស្លាបជាច្រើនកាន់តែបន្តមករស់នៅ ។បច្ចុប្បន្នគេបានប្រសិទ្ធនាមទីនេះថា តំបន់ការពារធម្មជាតិរហាលកេស អាវៀន។
សូមចុចបើកលីងដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KTHTISwO1Lk