អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយដីនៅព្រំដែន ប៉ាគីស្ថាន​​​ឡើង​ជិត​៣០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2015 ក+ ក-

​ប៉ា​គី​ស្ថាន​៖​តាម​ប្រភពព័ត៌មាន​ពី BBC បាន​ផ្សាយ​ថា ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ជិត​ព្រំប្រទល់​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ​បាន​កើន​ឡើងដល់​២៨០​នាក់​ហើយ ខណៈដែល​បណ្តាញ​ទំនាក់ទំនង​ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។​
​ប្រភព​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ស្លាប់​នោះ​ភាគច្រើន​គឺ​ជនជាតិ​ប៉ា​គី​ស្ថាន ដែល​រស់នៅ​ក្បែរ​តំបន់​កើតហេតុ ជិត​ព្រំប្រទល់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ រញ្ជួយ​ដី​ខាងលើនេះ​បានកើត​ឡើង​ក្នុង​ចំណុចកណ្ដាល​នៃ​តំបន់​ជួរ​ភ្នំ Hindu Kush ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។
​ហេតុការណ៍​ខាងលើ​ធ្វើ​ឲ្យ​ក្មេងស្រី​សិស្សសាលា អា​ហ្វ​ហ្គា​នី​ស្ថាន​១២​នាក់​បាន​ស្លាប់ និង ២៥​នាក់​រងរបួស បន្ទាប់ពី​ពួកគេ​ព្យាយាម​ចេញពី​សាលា ប៉ុន្តែ​ខាង​មន្ត្រី​រដ្ឋាភិបាល​ថា យ៉ាងហោចណាស់​មាន​មនុស្ស​៦៣​នាក់​បាន​ស្លាប់ ដោយសារ​គ្រោះធម្មជាតិ​នេះ​។
​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​វិញ គឺមាន​មនុស្ស​យ៉ាងតិច​២១៤​នាក់​បាន​ស្លាប់ ក្រៅពីនោះ​គឺមាន​មនុស្ស​ជាង​១៨០០​នាក់​បាន​រងរបួស​ក្នុង​ខេត្ត Khyber Pakhtunkhwa (​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន​) ។ នេះ​បើតាម​អាជ្ញាធរ​ក្នុង​តំបន់​។​
​យ៉ាងណា​នេះ​ក្តី​ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ខណៈដែល​អាជ្ញាធរ​ក្នុងប្រទេស​ទាំងពីរ​កំពុង​ជួយសង្គ្រោះ​មនុស្ស​ពី​គំនរ​នៃ​អគារ​បាក់បែក​៕

Afghan men remove debris after a powerful earthquake hit Kabul on October 26, 2015. A powerful 7.5 magnitude earthquake killed at least 74 people as it rocked parts of south Asia, including 12 Afghan girls crushed in a stampede as they fled their collapsing school. Hundreds more were injured as as the quake shook a swathe of the subcontinent, sending thousands of frightened people rushing into the streets in Afghanistan, Pakistan and India. AFP PHOTO / AREF KARIMI