សម្ដេចតេជោ ថានឹងបន្តពង្រឹងទំនាក់ទំនងជាមួយជប៉ុនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ
(រាជធានីភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជានឹងបន្តពង្រឹងពង្រីកទំនាក់ ទំនងជាមួយជប៉ុនឲ្យកាន់តែខ្លាំងក្លាទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ការបញ្ជាក់របស់សម្ដេចតេជោធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា ព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤ នេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/gnW0vzfRB0w