រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាពនិងរៀបចំសង្ក្រាន្តវត្តភ្នំ
(រាជធានីភ្នំពេញ)៖ គិតមកដល់ថ្ងៃទី៣មេសានេះនៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពនិងមន្ទីរជំនាញរបស់រដ្ឋបាលរាជធានីធ្វើការតុបតែងលម្អរសោភ័ណ្ឌភាពនៅរមណីយ៌ដ្ឋានវត្តភ្នំជាកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរនិងលេងកម្សាន្តសប្បាយជាច្រើនប្រភេទ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/pCa9SzMvkQA