មន្ត្រីកម្ពុជាចុះជួយសម្រួលនីតិវិធីឯកសារជូនពលរដ្ឋខ្មែរនៅច្រកភាគីថៃដើម្បីពន្លឿនការវិលត្រឡប់ចូលកម្ពុជាសម្រាប់ពិធីបុណ្យចូលឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2024 ក+ ក-

ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុកចាកចេញមកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/r51nRDxP8uM