មកដឹងពីឈ្មោះភូមិតិរិច្ឆាន និងប្រវត្តិការបះបោររបស់អ្នកភូមិក្រាំងលាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2024 ក+ ក-


(ខេត្តកំពង់ឆ្នាំង)៖ប្រវត្តិសាស្ត្របានចារទុកជាតំណរ ដល់កូនចៅជំនាន់ក្រោយពីការតស៊ូបះបោរប្រឆាំងនឹងអាណានិគមបារាំងនៅឆ្នាំ ១៩២៥ គ្រាដែលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតតា្ររបស់បារាំង ដែលកាលណោះ បានទារពន្ឋដារ ត្រាភាស៊ីហួសហេតុ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា រកប្រាក់បង់ពន្ធឱ្យបារាំងមិនបាន ហើយបានកើតជាចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញ។
យោងតាមឯកសារដែលសរសេរនៅលើស្លាកយ៉ាងធំជាប់និងចេតីយ៍បាដេស មុខវត្តបល័ង្គរង្សី ហៅវត្តក្រាំងលាវ ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលា ប្អៀរមានខ្លឹមសារសង្ខេបថាៈ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥មានចលនាដ៏ឃោរឃៅមួយ និងគួរឲ្យរំភើបបានផ្ទុះឡើងក្នុងចំណោម កសិករខ្មែរសុទ្ធសាធនៅក្នុងវត្ត និងក្បែរសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយនារីក្លាហាន២នាក់ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dyhoDXWE9_8