ពលរដ្ឋខេត្តមណ្ឌលគិរីត្រេកអរខ្លាំងណាស់ចំពោះការកសាងព្រែកជីកហ្វូណនតេជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2024 ក+ ក-

(ខេត្តមណ្ឌលគិរី)៖ពលរដ្ឋនៅខេត្តមណ្ឌលគិរីលើកឡើងថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងបំផុតចំពោះកម្ពុជា ដោយនឹងជួយជម្រុញវិស័យនានាក្នុងប្រទេសឲ្យរីកចម្រើនខ្លាំង ពិសេសគឺការដឹកជញ្ជូនទំនិញពីទន្លេរទៅសមុទ្រ បន្ថយការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមរថយន្ត ឬឆ្លងកាត់តាមប្រទេសជិតខាង ។ ហើយនេះជាប្រវត្តិសាស្ត្រហើយរបស់កម្ពុជាដែលមានព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លៀសវៃបំផុតរបស់សម្ដេចតេជោ ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឺទ្ធិសភាជាតិ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/l0pzIZ3Hss8