Real គ្រោង​នាំយក Hazard នៅពេល​ទីផ្សារ​បើកទ្វារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2015 ក+ ក-

បាល់ទាត់​៖​ក្លិប​អធិរាជ​ស Real Madrid មាន​គម្រោង​នាំយក​ខ្សែបម្រើ​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក Eden Hazard ពី​ក្លិប​តោ​ខៀវ Chelsea នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Jose Mourinho ដក​ចេញពី​ជម្រើស​ដំបូង​កាល​ប៉ះ Aston Villa ខណៈដែល​មកទល់ពេលនេះ គេ​ជឿថា​កីឡាករ Playmaker រូបនេះ ក៏​កំពុង​តែមាន​បញ្ហា​ស្មុគស្មាញ និង​អន់ចិត្ត​ជាមួយ​អ្នកចាត់ការ​រហស្សនាម “Special One” រូបនេះ​ផងដែរ​។
​គួរ​បញ្ជាក់ថា Hazard ក៏បាន​មហិច្ឆតា​ចង់​លេង​ឲ្យ​ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​ផងដែរ ខណៈដែល Real គឺជា​ក្រុម​មួយ ដែល​រូបគេ​គាំទ្រ​តាំងពី​តូច៕

Eden-Hazard-602784