អភិវឌ្ឍន៍សេដ្ឋកិច្ច និងធនធានមនុស្សនៅតំបន់សហគមន៍ខ្មែរកម្ពុជាក្រោម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2024 ក+ ក-

MC:ត្រាវិញជាខេត្តដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេនៅប្រទេស វៀតណាម។ដែលស្មើនឹងប្រមាណ ៣២% នៃចំនួនប្រ ជាជនទូទាំងខេត្ត។កន្លងទៅនេះ អាជ្ញាធរមូលដ្ឋានតែងយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងលើកកម្ពស់គុណវុឌ្ឍិជូនមន្ត្រីដែលជាពលរដ្ឋខ្មែរក្រោម។ ត្រូវបានរៀបចំឡើងស្របតាមសមត្ថភាពរបស់ខ្លួន មន្ត្រីខ្មែរក្រោមទាំងនោះកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទៅក្នុងមូលដ្ឋាន ក៏ដូចជាការពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម។

ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម – នាយឧត្តមសេនីយ៍ តូ ឡឹម បានសម្រេចថា នឹងធ្វើការជាមួយអាជ្ញាធរស្វែងរកដំណោះស្រាយជួយខេត្តត្រាវិញ ដោយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីអភិវឌ្ឍន៍ខេត្តនេះក្នុងពេលខាងមុខ។ ប្រធានរដ្ឋវៀតណាមបានវិភាគលើការលំបាកមួយចំនួនដែលខេត្តកំពុងជួបប្រទះ។

ទាំងនេះក៏ជាការលំបាករួមរបស់តំបន់ទាំងមូលទាក់ទងនឹងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន បម្រែបម្រួលអាកាសធាតុ ព្រមទាំងបានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ថ្មីៗមួយចំនួន ដូចជាការទាញយកផលប្រយោជន៍ពីសក្តានុពលនៃថាមពលកកើតឡើងវិញ។ ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងជំរុញការផ្លាស់ប្តូរសកម្មភាពការងារតាមបែបឌីជីថល។

សូមចុច Link ដើម្បីទស្សនាបទយកការណ៍ពិស្ដារ៖ https://youtu.be/7ogpXTVZ68k