កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ African All Star ល្ងាច​ស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2015 ក+ ក-

បាល់ទាត់៖​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កីឡាក​រ​អាហ្វ្រិក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា (African All Star) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​ការប្រកួត​មិត្តភាព​នេះ​គឺ​ក្នុង​គោលបំណង​ធ្វើតេស្ត​កីឡាករ ដើម្បី​រៀបចំ​ទម្រង់​លេង​ឲ្យ​បាន​ស៊ីចង្វាក់​គ្នា​និង​ដើម្បី​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​វគ្គ ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​គួរ​បញ្ជាក់ថា ការប្រកួត​លក្ខណៈ​មិត្តភាព​នេះ​បើក​ឲ្យ​ទស្សនិកជន​ចូល​មើល​ដោយ​សេរី និង​ពុំមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​នោះទេ​៕

Cambodia-Vs-Brunei153cambodian-Vs-african2